អ្នកអាចមើលវាជាភាសាផ្សេងៗបាន!


តើអ្នកធ្លាប់លឺអំពី SDGs ទេ?

SDGs តំណាងឱ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

“SDGs” ជាអក្សរកាត់នៃ Sustainable Development Goals (គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព)។
នៅឆ្នាំ 2015 មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន 17 ដែលត្រូវសម្រេចឲ្យបានត្រឹមឆ្នាំ 2030។
SDGs ត្រូវបានបង្កើតឡើងដោយផ្អែកលើគុណវិបត្តិយ៉ាងខ្លាំង៖ អ្នកក្រីក្រត្រូវបានបំភ្លេច បរិស្ថានសាកលលោកកាន់តែអាក្រក់ទៅៗហើយបើមិនធ្វើអ្វីសោះ នោះពិភពលោកនឹងដួលរលំ។

“ចីរភាព” មានន័យថាអ្វីមួយអាចបន្តបានជារៀងរហូត។
SDGs មានគោលបំណងបង្កើតបែបបទរស់នៅកាន់តែប្រសើរដោយមិនបំផ្លាញបរិស្ថាននិងធនធានសម្រាប់អនាគត។

ជារឿងសំខាន់ណាស់​ ដែលអ្នកដឹកនាំនៃប្រទេសនិងក្រុមហ៊ុនសហការគ្នាឲ្យបានសម្រេចនូវគោលដៅទាំងនេះ។
ប៉ុន្តែយើងក៏ចាំបាច់ត្រូវណែនាំ SDGs និងរស់នៅក្នុងរបៀបដែលផ្ដល់ផលប្រយោជន៍ដល់អ្នកផ្សេងទៀតនិងពិភពលោកដែរ។ តស់សូមមើលគោលដៅទាំង 17ទាំងអស់គ្នា

គោលដៅទី     1

ពុំមានភាពក្រីក្រ

គោលដៅទី 1 ៖  ពុំមានភាពក្រីក្រ

គោលដៅនេះគឺដើម្បីលុបបំបាត់ភាពក្រីក្រក្នុងគ្រប់រូបភាពនិងគ្រប់ទម្រង់នៅទូទាំងពិភពលោក។ ជំហានដំបូងគឺដោះស្រាយបញ្ហាភាពក្រីក្រដែលមនុស្សគ្មានរបរអាហារបរិភោគគ្រប់គ្រាន់ដើម្បីរស់នៅ។
គោលដៅនេះមិនមែនគ្រាន់តែកាផ្ដល់អាហារនិងទឹកតែប៉ុណ្ណោះទេ តែវាក៏រួមបញ្ចូលនូវការធ្វើឲ្យគ្រប់គ្នាមានការងារធ្វើនិងកន្លែងរស់នៅ អាចប្រើប្រាស់មន្ទីរពេទ្យ និងមានឱកាសក្នុងការបញ្ចេញមតិនូវអ្វីដែលពួកគេគិតឬប្រើប្រាស់ជំនាញដែលពួកគេមាន។


មនុស្សចំនួន 783 លាននាក់ទូទាំងពិភពលោករស់នៅដោយការរកប្រាក់ចំណូលតិចជាង​ $1.91 ក្នុងមួយថ្ងៃ។

គោលដៅទី    2

គ្រោះអត់ឃ្លានស្មើសូន្យ

គោលដៅទី 2 ៖  គ្រោះអត់ឃ្លានស្មើសូន្យ

ភាពអត់ឃ្លានគឺជាស្ថានភាពនៃការកង្វះជីវជាតិដែលកើតឡើងនៅពេលដែលអ្នកមិនបានបរិភោគអាហារអោយបានត្រឹមត្រូវអស់រយៈពេលយូរ។
គោលដៅនេះគឺដើម្បីធ្វើឲ្យគ្រប់គ្នាប្រកដថាទាំងកុមារនិងមនុស្សចាស់ ទទួលបានអាហារដោយមានជីវជាតិគ្រប់គ្រាន់។
គោលដៅនេះគឺដើម្បីអភិរក្សបរិស្ថាននិងដំណាំចម្រុះ (មានប្រភេទដំណាំផ្សេងៗដែលអាចប្រើបានជាច្រើន) ព្រមទាំងអាចបង្កើនផលិតកម្មអាហារដែលមានស្ថិរភាពផងដែរ។


កុមារអាយុក្រោម 5 ឆ្នាំរហូតដល់ទៅ 3.1 លាននាក់បានស្លាប់ដោយសារកង្វះជីវជាតិជារៀងរាល់ឆ្នាំ។

គោលដៅទី    3

សុខភាពនិងសុខុមាលភាពមាំមួន

គោលដៅទី 3 ៖  សុខភាពនិងសុខុមាលភាពមាំមួន

គោលដៅនេះគឺដើម្បីឲ្យគ្រប់គ្នាមានសុខភាពល្អ បង្ការពីជំងឺ និងអាចទទួលការព្យាបាលវេជ្ជសាស្ត្របានគ្រប់គ្រាន់។
ស្ត្រីគួរតែអាចមានកូនដោយសុវត្ថិភាព ហើយថ្នាំពេទ្យឬវ៉ាក់សាំងគួរតែអាចប្រើប្រាស់ចំពោះគ្រប់គ្នា។
គោលដៅនេះក៏រួមបញ្ចូលការកាត់បន្ថយការរងរបួសឬស្លាប់ដោយសារឧបទ្ទវហេតុនិងការបំពុលនៃខ្យល់ ទឹក និងដីផងដែរ។


គោលបំណងនេះគឺសង្រ្គោះមនុស្សឲ្យបានច្រើនតាមដែលអាចធ្វើបានតាមរយៈថ្នាំពេទ្យនិងវ៉ាក់សាំង។

គោលដៅទី     4

ការអប់រំប្រកបដោយគុណភាព

គោលដៅទី 4 ៖  ការអប់រំប្រកបដោយគុណភាព

គោលដៅនេះគឺដើម្បីផ្ដល់ការអប់រំប្រកបដោយគុណភាពខ្ពស់ស្មើៗគ្នាដល់មនុស្សគ្រប់គ្នា អោយមានឱកាសរៀនសូត្រពេញមួយជីវិត។
ការផ្ដល់សាលារៀនដែលមានសុវត្ថិភាព ព្រមទាំងភាពងាយស្រួលនិងការបង្កើនចំនួនគ្រូបង្រៀនដែលមានគុណវុឌ្ឍិ ដែលអាចជួយសម្រេចគោលដៅនេះ។
ការបន្តការអប់រំទោះបីស្ថិតក្នុងវិវាទឬគ្រោះមហន្តរាយ គឺជារឿងសំខាន់។


កុមារដែលមានអាយុត្រូវរៀននៅបឋមសិក្សារហូតដល់ទៅ 57 លាននាក់គឺមិនមានឱកាសទៅសាលារៀន។
តស់គិតទៅមើលថាតើហេតុអ្វីរឿងនេះកើតឡើង។

គោលដៅទី    5

សមភាពយេនឌ័រ

គោលដៅទី 5 ៖  សមភាពយេនឌ័រ

គោលដៅនេះគឺដើម្បីផ្ដល់អំណាចដល់ស្ត្រីនិងកុមារីដើម្បីបញ្ឈប់ការរើសអើងចំពោះពួកគេ។
របៀបធ្វើវាគឺរួមបញ្ចូលការបង្ការគ្រោះថ្នាក់ផ្នែករាយកាយ អារម្មណ៍ និងផ្លូវភេទចំពោះស្ត្រី ដោយផ្ដល់តម្លៃដល់ការធ្វើការងារផ្ទះ ការពារសិទ្ធិស្ត្រីពាក់ព័ន្ធនឹងការមានផ្ទៃពោះនិងសម្រាលកូន និងលើកទឹកចិត្តឲ្យមានការចូលរួមស្មើគ្នាក្នុងនយោបាយ សេដ្ឋកិច្ច។ល។


ចំនួនស្ត្រីក្នុងរដ្ឋាភិបាលគឺតិចខ្លាំងនៅក្នុងប្រទេសជាច្រើន។
តស់ធ្វើឲ្យស្ត្រីស្មើភាពនឹងបុរសតាមរបៀបផ្សេងៗជាច្រើន។

គោលដៅទី    6

ទឹកស្អាតនិងអនាម័យ

គោលដៅទី 6 ៖  ទឹកស្អាតនិងអនាម័យ

គោលដៅនេះគឺដើម្បីផ្ដល់ទឹកស្អាតនិងបរិស្ថានប្រកបដោយសុខភាពល្អដល់មនុស្សគ្រប់គ្នាតាមរយៈការគ្រប់គ្រងអនាម័យត្រឹមត្រូវ។
គោលដៅនេះជម្រុញឲ្យការគ្រប់គ្រងទឹកនិងការចោលសំរាមអោយមានសណ្តាប់ធ្នាប់ និងប្រើប្រាស់ទឹកស្អាតឡើងវិញ។


មនុស្សជាច្រើនត្រូវយកទឹកពីអណ្ដូង ហើយកុមារជាច្រើនត្រូបស្លាប់ដោយសារទទួលទានទឹកមិនស្អាត។

គោលដៅទី    7

ថាមពលស្អាតដែលមានតម្លៃសមរម្យ

គោលដៅទី 7 ៖  ថាមពលស្អាតដែលមានតម្លៃសមរម្យ

គោលដៅនេះគឺដើម្បីផ្ដល់ថាមពលដែលអាចទុកចិត្តបាននិងមានតម្លៃទាបដល់គ្រប់គ្នា មិនមែនត្រឹមតែពីឈើឬធ្យូងនោះទេ គឺពីធនធានថ្មីដូចជាអគ្គិសនីឬហ្គាសផងដែរ។
ការប្រើប្រាស់កាន់តែច្រើននូវថាមពលស្អាតនិងកកើតឡើងវិញ (ដូចជាពន្លឺព្រះអាទិត្យ ខ្យល់ ទន្លេដែលហូរ និងជំនោរសមុទ្រ) និងការបង្កើនប្រសិទ្ធផលថាមពល គឺជាគន្លឹះសំខាន់។


តស់គិតអំពីថាតើប្រភេទថាមពលអ្វីខ្លះដែលល្អចំពោះមនុស្សនិងបរិស្ថាន។

គោលដៅទី    8

ការងារសមរម្យនិងកំណើនសេដ្ឋកិច្ច

គោលដៅទី 8 ៖  ការងារសមរម្យនិងកំណើនសេដ្ឋកិច្ច

ការងារសមរម្យមានន័យថាគ្រប់គ្នាអាចស្វែងរកការងារដែលគួរឲ្យចង់ធ្វើការ ដែលផ្ដល់ប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចខណៈដែលការពារធនធានធម្មជាតិបណ្ដើរ។
គោលដៅនេះគឺដើម្បីលុបបំបាត់ពលកម្មកុមារដែលការប៉ះពាល់ផ្លូវចិត្តនិងផ្លូវកាយដល់កុមារអាយុក្រោម 19 ដែលត្រូវបានបង្ខំឲ្យធ្វើការងារ។


ជីវិតគឺពិបាកខ្លាំងបើគ្មានការងារ។
វាជាការប្រសើរប្រសិនបើក្រុមហ៊ុនកាន់តែច្រើនអាចយល់ពីសារៈសំខាន់របស់មនុស្សនិងបរិស្ថាន។

គោលដៅទី    9

ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ

គោលដៅទី 9 ៖  ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ

ហេដ្ឋារចនាសម្ព័ន្ធសំដៅលើអគារ មធ្យោបាយធ្វើដំណើរ សេវាកម្មជាដើម ដែលមនុស្សត្រូវការក្នុងការរស់នៅប្រចាំថ្ងៃ។
ឧទាហរណ៍ដូចជា ការផ្គត់ផ្គង់ទឹក ផ្លូវដែក ហ្គាស អគ្គិសនី និងអ៊ីនធើណិត។
គោលដៅនេះគឺដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងគ្រោះមហន្តរាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងមានលក្ខណៈរួមបញ្ចូល និងធ្វើឲ្យកាន់តែងាយស្រួលនឹកឃើញបច្ចេកវិទ្យាថ្មីៗ។


តើអ្នកគិតថាអ្នកដឹកនាំរបស់ប្រទេសឬក្រុមហ៊ុនគួរធ្វើអ្វីខ្លះដើម្បីបរិស្ថាននិងដើម្បីអ្នកដែលធ្វើការងារ?

គោលដៅទី    10

កាត់បន្ថយវិសមភាព

គោលដៅទី 10 ៖  កាត់បន្ថយវិសមភាព

គោលដៅនេះគឺដើម្បីកាត់បន្ថយវិសមភាពឬភាពខុសគ្នារវាងប្រទេសនិងនៅក្នុងប្រទេស។
វិសមភាពអាចលុបបំបាត់បានតាមរយៈការបង្កើនប្រាក់ចំណូលរបស់អ្នកក្រ និងការលុបបំបាត់ច្បាប់និងការអនុវត្តដែលរើសអើងនឹងប្រភេទមនុស្សជាក់លាក់ណាមួយ។


គ្មានអ្នកណាចូលចិត្តការត្រូវបានគេធ្វើដាក់មិនស្មើភាពឬត្រូវបានរើសអើងដាក់នោះទេ។
កំណើនប្រកបដោយចីរភាពគឺអាចទៅរួចតែនៅពេលដែលសង្គមអនុញ្ញាតឲ្យប្រភេទមនុស្សផ្សេងៗបញ្ចេញសមត្ថភាពប៉ុណ្ណោះ។

គោលដៅទី    11

ទីក្រុងនិងសហគមន៍ប្រកបដោយចីរភាព

គោលដៅទី 11 ៖  ទីក្រុងនិងសហគមន៍ប្រកបដោយចីរភាព

គោលដៅនេះគឺដើម្បីបង្កើតទីក្រុងនិងសហគមន៍ដែលគ្រប់គ្នារស់នៅប្រកបដោយសុវត្ថិភាព មានលំនៅឋានដែលមានគុណភាពល្អដែលអាចប្រើប្រាស់ទឹក អគ្គិសនី និងសេវាកម្មចាំបាច់ផ្សេងទៀត។ សហគមន៍ត្រូវតែធន់នឹងគ្រោះមហន្តរាយ។
ហើយពួកគេត្រូវតែឃ្លាំមើលការបំពុលខ្យល់និងការគ្រប់គ្រងកាកសំណល់ខណៈនោះដែរ ពួកគេក៏ត្រូវផ្ដល់សុវត្ថិភាពនិងភាពងាយស្រួលប្រើប្រាស់សេវាកម្មសម្រាប់កុមារ មនុស្សចាស់ និងអ្នកដែលងាយរងគ្រោះផ្សេងទៀត។


តស់គិតអំពីរបៀបធ្វើឲ្យកន្លែងដែលរស់នៅ កាន់តែមានសុវត្ថិភាពនិងមានផាសុកភាពសម្រាប់គ្រប់គ្នា។

គោលដៅទី    12

ការប្រើប្រាស់និងការផលិតប្រកបដោយទំនួលខុសត្រូវ

គោលដៅទី 12 ៖  ការប្រើប្រាស់និងការផលិតប្រកបដោយទំនួលខុសត្រូវ

គោលដៅនេះគឺដើម្បីធ្វើឲ្យប្រាកដថាធនធានមិនត្រូវបានខ្ជះខ្ជាយនៅពេលផលិតនិងប្រើប្រាស់អ្វីមួយ។
វិធីសំខាន់ក្នុងការសម្រេចគោលដៅនេះបានគឺការរួមបញ្ចូល ការកាត់បន្ថយកាកសំណល់អាហារអោយបានពាក់កណ្ដាល ការឃ្លាំមើលសារធាតុគីមីគ្រោះថ្នាក់ដែលត្រូវបានបញ្ចេញនៅពេលផលិតរបស់ដើម្បីការពារការបំពុលទឹក ខ្យល់និងដី និងការដាក់ប្រើប្រាស់ 4 R (reduce(កាត់បន្ថយ), reuse(ប្រើឡើងវិញ), recycle(កែច្នៃឡើងវិញ)) ដើម្បីឲ្យកាកសំណល់តិចបំផុត។


តើអ្នកគិតថាពួកយើងគួរធ្វើបែបណាដើម្បីបញ្ឈប់ការខ្ជះខ្ជាយអាហារ ទឹក ថាមពល និងធនធានផ្សេងទៀត?

គោលដៅទី    13

សកម្មភាពបរិស្ថាន

គោលដៅទី 13 ៖  សកម្មភាពបរិស្ថាន

ការប្រែប្រួលអាកាសធាតុកំពុងកើតមានឡើងដោយសារការបញ្ចេញឧស្ម័នកាបូនិក (CO2) និងសារធាតុផ្សេងទៀតដោយមនុស្ស ដែលធ្វើឲ្យផែនដីកាន់តែក្ដៅនិងផ្លាស់ប្ដូរអាកាសធាតុ។
អ្វីត្រូវផ្ដោតគឺ ការធ្វើសកម្មភាពឥឡូវនេះដើម្បីត្រៀមខ្លួននឹងបញ្ហាប្រែប្រួលអាកាសធាតុ ព្រមទាំងគ្រោះមហន្តរាយធម្មជាតិដែលវានឹងបង្ក។


តស់គិតអំពីរបៀបបញ្ឈប់ការបញ្ចេញ CO2

គោលដៅទី    14

ជីវិតក្រោមទឹក

គោលដៅទី 14 ៖  ជីវិតក្រោមទឹក

ការបំពុលសមុទ្រភាគច្រើនគឺបង្កដោយអ្វីៗដែលមនុស្សធ្វើនៅលើគោក។
គោលដៅនេះគឺដើម្បីកាត់បន្ថយការបំពុលសមុទ្រ លុបបំបាត់ការនេសាទខុសច្បាប់ដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន និងធ្វើឲ្យប្រាកដថាធនធាននៅសមុទ្រអាចត្រូវបានប្រើប្រាស់ប្រកបដោយចីរភាព។


សមុទ្រពោរពេញដោយសំរាមប្លាស្ទិកដែលអាចបំពុលទឹក ហើយចូលទៅក្នុងខ្លួនរបស់ត្រី។

គោលដៅទី    15

ជីវិតលើដី

គោលដៅទី 15 ៖  ជីវិតលើដី

ការការពារព្រៃឈើនិងការបញ្ឈប់ការកាបើដើមឈើ គឺសំខាន់សម្រាប់ការអភិរក្សនិងការបង្កើតឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីរបស់ដី (និយាយម្យ៉ាងទៀតគឺ សត្វនិងបរិស្ថានដែលពួកវារស់នៅ) និងសម្រាប់ការប្រើប្រាស់វាតាមរបៀបដែលមានចីរភាព។
ប្រភេទភាវៈរស់ដែលជិតផុតពូជ ត្រូវតែការពារ ហើយត្រូវតែបង្ការការបាត់បង់ជីវចម្រុះដូចគ្នា។


តស់គិតពីរបៀបដែលយើងអាចការពារការថយចុះចំនួនរុក្ខជាតិនិងសត្វ។

គោលដៅទី    16

សន្តិភាព យុត្តិធម៌ និងស្ថាប័នដ៏រឹងមាំ

គោលដៅទី 16 ៖  សន្តិភាព យុត្តិធម៌ និងស្ថាប័នដ៏រឹងមាំ

គោលដៅនេះគឺដើម្បីបង្កើតសង្គមដែលមានសន្តិភាពនិងមានលក្ខណៈរួបរួមដែលគ្រប់គ្នាអាចប្រើប្រាស់ច្បាប់ (តុលាការនិងនីតិវិធីច្បាប់) និងធ្វើឲ្យប្រាកដថាស្ថាប័នយុត្តិធម៌មានភាពសកម្មក្នុងកម្រិតសហគមន៍ ប្រទេស និងសាកលលោក។


គ្រប់គ្នាគួរតែអាចរស់នៅក្នុងពិភពលោកដែលមានសន្តិភាព សុវត្ថិភាព និងយុត្តិធម៌។

គោលដៅទី    17

ភាពជាដៃគូដើម្បីសម្រេចគោលដៅ

គោលដៅទី 17 ៖  ភាពជាដៃគូដើម្បីសម្រេចគោលដៅ

គោលដៅនេះគឺដើម្បីធ្វើឲ្យប្រាកដថាប្រទេសទាំងអស់សហការគ្នាដើម្បីសម្រេចឲ្យបានគោលដៅពីទី 1 ដល់ទី 16។
SDGs ត្រូវតែត្រូវបានរួមបញ្ចូលក្នុងផែនការជាតិខណៈដែលត្រូវចាត់វិធានការកាន់តែសំខាន់ដើម្បីសម្រេចវាឲ្យបាន។
ប្រទេសនីមួយៗចាំបាច់ត្រូវគិតអំពីសកម្មភាពដែលខ្លួនអាចធ្វើបាននិងរបៀបដែលខ្លួនអាចប្រើប្រាស់ធនធានហិរញ្ញវត្ថុដើម្បីសម្រេចគោលដៅទាំងនេះ។ ប្រទេសអភិវឌ្ឍន៍អាចជួយដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសកំពុងអភិវឌ្ឍ។


តស់ធ្វើឲ្យប្រាកដថាពួកយើងអាចសម្រេចឲ្យបាននូវបេសកម្មរបស់ SDGs៖ មិនទុកអ្នកណាម្នាក់ចោល។ គិតពីអ្វីដែលអ្នកអាចធ្វើបានដោយខ្លួនឯង!