Panasonic Leadership Principles

ក្នុងនាមជាបុគ្គលដែលជាសមាជិករបស់ Panasonic Group មិនថាយើងជាអ្នកគ្រប់គ្រងដែលទទួលខុសត្រូវចំពោះក្រុមការងារឬមិនមែននោះទេ យើងម្នាក់ៗត្រូវផ្តល់ភាពជាអ្នកដឹកនាំ និង ខិតខំប្រឹងប្រែងដើម្បីសំរេចបាននូវសង្គមដ៏់ឧត្តុង្គឧត្តមទាំងកាយនិងចិត្ត តាមការប្រមូលផ្តុំទស្សន៍របស់បុគ្គលម្នាក់ៗ។ ដូច្នេះហើយ យើងនៅតែបន្តពិនិត្យឡើងវិញ និងកែលំអរPanasonic Leadership Principles ដែលយើងប្រើប្រាស់ជាមធ្យោបាយសំរាប់ណែនាំក្នុងការអនុវត្តសកម្មភាពប្រចាំថ្ងៃតាមរយះ Panasonic Group។

ការផ្តោតទៅលើ​អតិថិជន

(Customer Focus)

យើង​តែងតែគិត​អំពីទស្សនៈឬការយល់ឃើញរបស់អតិថិជន។
ដើម្បីរក្សាអតិថិជនអោយមានភាពរីករាយ យើងត្រូវស្វែងយល់អោយបានស៊ីជម្រៅអំពីចំនុចស្នូលរបស់បញ្ហាប្រឈមដែលអតិថិជនមិនទាន់យល់ដឹងនៅឡើយ ហើយត្រូវមើលទៅលើការគិតរបស់អតិថិជនដែលអាចមានក្នុងពេលអនាគត ហើយនិងត្រូវបន្តចាត់វិធានការអោយបានល្អលើសពីការរំពឹងទុករបស់អតិថិជន។

ការជំរុញចក្ខុវិស័យ

(Drives Vision)

យើងនឹងដៅចក្ខុវិស័យដ៏ល្អដែលយើងចង់បានដោយភាពជឿជាក់ និងធ្វើវាអោយលើសពីការរំពឺងគិតរបស់អ្នកនៅជុំវិញយើង ហើយនិងមិនបង្ខាំងខ្លួននៅក្នុងស្ថានភាពបច្ចុប្បន្ននោះទេ។
ទោះបីវាហាក់ដូចជាពិបាកក៏ដោយយើងនឹងមិនដែលបោះបង់ឡើយ ដោយស្វះស្វែងរកគ្រប់លទ្ធភាពទាំងអស់ដែលអាចធ្វើបាន ដើម្បីសំរចបាននូវអនាគតដ៏ល្អប្រពៃ។

ការកសាងទំនុកចិត្ត

(Builds Trust)

យើងនឹងទទួលបានការជឿទុកចិត្តតាមរយៈការធ្វើសកម្មភាពប្រកបដោយសណ្តានចិត្តល្អមិនមានភាពក្រអឺតក្រទម ចេះដឹង និងចេះសម្របខ្លួនក្នុងសង្គមក្នុងនាមជាសមាជិកម្នាក់នៃសង្គម។
យើងមិនធ្វេសប្រហែសសូម្បីតែរឿងតូចតាចក៏ដោយ ហើយតែងតែធ្វើអ្វីដែលត្រឹមត្រូវសំរាប់សង្គម។
លើសពីនេះទៀត ក្នុងគោលបំណងបង្កើតនូវសង្គមមួយប្រកបដោយវឌ្ឍនភាព យើងតែងតែបន្តាបខ្លួនដើម្បីសិក្សាស្វែងយល់ពីអ្នកដែលពាក់ព័ន្ធទាំងអស់ ហើយបង្កើតការសហការ ហើយនិងពង្រឹងសមត្ថភាពគ្នាទៅវិញទៅមកជាមួយការសន្ទនាប្រកបដោយការគោរព។

យុទ្ធសាស្ត្រ និង អាកប្បកិរិយា

(Strategic Thinking and Behavior)

យើងតែងតែធ្វើការព្យាករណ៍កត្តាដែលអាចនឹងមានការផ្លាស់ប្ដូរដោយមិនផ្តោតតែទៅលើបញ្ហាដែលកំពុងមាននៅក្នុងដៃប៉ុននោះទេ ហើយរក្សាភាពបត់បែនជាចិន្ចដោយពិនិត្យមើលលើទិដ្ឋភាពទូទៅនៃសង្គមទាំងមូល ។
យើងនឹងមិនធ្វើការសំរេចចិត្ត និងការប្រើប្រាស់វិធានការណាមួយដោយភាពប្រញាប់ប្រញាល់ដោយផ្អែកតែទៅលើស្ថានបច្ចុប្បន្នភាពប៉ុននោះទេ ដោយរាល់សកម្មភាព និងការសំរេចរបស់ពួកយើងតែងតែមានទស្សនវិស្ស័យវែងឆ្ងាយជានិច្ច។
យើងស្វាគមន៌រាល់ឱកាសសំរាប់អាជីវកម្មថ្មីៗតាមរយះការផ្តោតទៅលើបរិបទសង្គម និងការវិវត្តនៃបច្ចេកវិទ្យាដោយត្រូវធ្វើការវាយតំលៃអំពីសមត្ថភាពប្រកបដោយភាពស្ទាត់ជំនាញនិងខ្លាំងរបស់យើងដើម្បីធ្វើការផ្លាស់ប្តូរអោយបានមុនដៃគូរប្រកួតប្រជែងរបស់យើង។

ដំណើរការការងារដ៏ល្អបំផុត

(Best Work Processes)

ដោយមិនត្រឹមតែគិតសមទ្ធិផលនាពេលបច្ចុប្បន្នទេ យើងតែងតែព្យាយាមធ្វើការវាស់វែងការផលិតដោយភាពច្បាស់លាស់ដែលអាចមើលឃើញនឹងភ្នែកនៅក្នុងគ្រប់បរិបទទាំងអស់ តាមរយះការខិតខំប្រឹងប្រែងប្រកបដោយភាពហ្មត់ចត់និងការសំរេចការងារអោយបានលទ្ធផលជាទីមោទនដែលថា「ការងាររបស់យើងគឺជាការងារដែលមានគុណភាពដ៏ល្អបំផុតមួយរបស់ពិភពលោក 」 ។
ប្រសិនបើយើងគិតថាសា្ថនភាពដែលយើងអនុវត្តនាពេលបច្ចុប្បន្នមានភាពធ្លាក់ចុះ ហើយមិនមានភាពល្អប្រសើរឡើងទេយើងត្រូវមានភាពក្លាហានក្នុងការកែលំអរធ្វើអោយប្រសើរឡើងនូវដំណើរការរបស់ការងារនោះដោយមិនមានភាពស្ទាក់ស្ទើរ។

ភាពជាម្ចាស់ការ

(Ownership)

មិនថាកិច្ចការតូចតាចយ៉ាងណាក្ដីយើងតែងតែអនុវត្តការងារនោះដោយយកចិត្តទុក្ខដាក់ដោយដាក់ចិត្តថាយើងនឹងគ្រ់បគ្រងការងាររបស់ខ្លួនយើងអោយបានល្អ។
យើងនឹងស្វែងរកអត្ថប្រយោជន៍នៃកិច្ចការនីមួយៗឬក៏មូលហេតុដែលត្រូវបំពេញកិច្ចការនោះ ដោយមិនគ្រាន់តែនិយាយថា "នោះមិនមែនជាការងាររបស់ខ្ញុំនោះទេ។"
យើងនឹងបន្តធ្វើសកម្មភាពដែលធ្វើកិច្ចការប្រកបដោយទំនួលខុសត្រូវដើម្បីបង្កើតបរិយាសការងារប្រកបដោយសុខដុមរមនាសំរាប់គ្រប់គ្នាដែលពាក់ព័ន្ធមិនត្រឹមតែក្រុមការងាររបស់យើងនិងខ្លួនយើងនោះទេ។

ការវិវត្តន៍

(Evolution)

យើងនឹងមិនពឹងតែសមត្ថភាពបច្ចុប្បន្ន និងបទពិសោធដែលមានពីមុនៗរបស់យើងនោះទេ និងនៅតែបន្តពង្រីកការយល់ដឹងថែមទាំងអភិវឌ្ឍចំនេះដឹងតាមរយះការរៀនសូត្រ ហើយនិងបន្តការផ្លាស់ប្ដូរជានិច្ច។
ជំនួសពីការដែលស្វះស្វែងរកគំនិតដើម្បីដោះសារនូវបញ្ហាដែលបានកើតឡើងហើយ យើងនឹងព្យាយាមស្វែងរកវិធីសាស្រ្តដែលមានភាពច្បាស់លាស់ដើម្បីដោះស្រាយបញ្ហានោះ។ដោយមិនមែនជាប្រភេទបុគ្គលដែលចាំតែមើលនឹងភ្នែក និងចាំតែរិះគន់តែនោះទេ តែយើងជាបុគ្គលដែលសកម្មហើយចេះជួយក្រុមការងាររាល់បញ្ហាប្រឈមរបស់ក្រុម។

ការធ្វើវិនិច្ឆ័យដ៏ល្អ

(Harmonizes Wisdom)

ដើម្បីបង្កើនចំនេះដឺងឬគតិបណ្ឌិតអោយកាន់តែច្រើន យើងគួរតែស្តាប់មតិយោបល់របស់ដៃគូររបស់យើងដោយយកចិត្តទុក្ខដាក់ និងឆ្លើយតបប្រកបដោយសេចក្តីគោរព និងការគួរសម។
យើងនឹងធ្វើការសម្រេចចិត្តអោយបានឆាប់រហ័សប្រកបដោយប្រសិទ្ធភាព ដោយមានការផ្តោះប្តូរយោបល់គ្នាដែលមានលក្ខណត្រឹមត្រូវ និងមិនមានជម្លោះឬការខ្វែងគំណិតគ្នា។

ស្វាគមន៍ភាពខុសប្លែក

(Welcomes Uniqueness and Differences)

យើងគិតថាគំនិតប្លែកៗគឺចំនុចខ្លាំង និងស្វាគមន៍ចំពោះមតិជាលក្ខណៈបុគ្គលផ្សេងៗ ហើយ​យើងនឹងប្រើ​វា​ជាប្រយោជន៍​ដើម្បី​បង្កើត​អ្វីថ្មីៗអោយមានតំលៃ។
យើង​នឹង​រសំរេចចិត្តដោយមិនមានភាព​លម្អៀង​ ហើយ​ជំរុញ​ការ​សំរេច​ចិត្ត​ដោយ​ស្មើរភាព​ និង​ឯករាជ្យភាព​។

មនុស្សជាអាទិភាព

(People First)

យើងនឹងស្វែងយល់ និងធ្វើអោយសំរេចការងារក្នុងក្តីស្រមៃរបស់យើងតាមរយៈការអនុវត្តប្រចាំថ្ងៃ និងការចេះសម្របខ្លួន។ យើងនឹងមិនប្រើអំណាចទៅលើការបញ្ចេញគំនិតនិងវិធីសាស្រ្តរបស់ក្រុមការងារនោះទេ ប៉ុន្តែផ្តល់ទំនុកចិត្តដោយភាពជឿជាក់លើសម្ថភាពរបស់ពួកគាត់។
នៅពេលបំពេញការងារយើងតែងតែគិតអំពីសុខមាលភាព និងសុវត្ថិភាពរបស់ក្រុមការងារជារឿងអទិភាព។ យើងនឹងបង្កើតនូវបរិយាកាសការងារដែលប្រកបដោយភាពសុខដុមរមនាសំរាប់បុគ្គលិកទាំងអស់តាមរយះការជួយគ្នានិងការយកចិត្តទុក្ខដាក់គ្នាទៅវិញទៅមក។

ការជំរុញលទ្ធផល

(Drives Results)

យើងត្រូវដឹងអោយបានច្បាស់អំពីតួនាទី និងបេសកកម្មរបស់យើងហើយត្រូវពិនិត្យជាប្រចាំនូវគោលដៅដែលនឹងត្រូវសំរេច និងកម្រិតដែលយើងចង់សំរេច។ យើងមិនដែលមើលរំលងនូវសកម្មភាពឬអាកប្បកិរិយារបស់យើងដែលបានធ្វើអោយសមិទ្ធផលមិនល្អនោះទេ។
មិនថាយើងត្រូវប្រឈមមុខនឹងបញ្ហាលំបាកយ៉ាងណានោះទេ យើងនឹងស្វះស្វែងរកវិធានការយ៉ាងឆាប់រហ័សដោយមិនមានការស្ទាក់ស្ទើរដើម្បីសំរេចលទ្ធផលដែលយើងចង់បាន។