គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងរបស់ក្រុមហ៊ុន Panasonic

សេចក្តីផ្តើម

នៅក្នុងសកម្មភាពសាជីវកម្មទាំងអស់របស់ខ្លួន ក្រុមហ៊ុន Panasonic តែងតែប្រកាន់ខ្ជាប់នូវទស្សនៈគ្រប់គ្រងដែលបានបង្កើតឡើងដោយលោក Konosuke Matsushita ដែលជាស្ថាបនិករបស់ក្រុមហ៊ុន។ តាមរយៈការចែករំលែកនូវ គោលការណ៍រួម ជំនឿ និងស្មារតីទាំងប្រាំពីរ ដែលជាមូលដ្ឋានគ្រឹះនៃទស្សនៈវិស័យរបស់យើង ទៅឲ្យអតិថិជន ដៃគូអាជីវកម្ម និងម្ចាស់ភាគហ៊ុន យើងប្តេជ្ញាថានឹងប្រតិបត្តិសកម្មភាពស្របតាមទស្សនៈវិស័យនេះ និងសូមឱ្យភាគីពាក់ព័ន្ធទាំងអស់របស់យើងបញ្ជាក់ផងដែរថា យើងពិតជាបានអនុវត្តសកម្មភាពដូចការប្តេជ្ញាដែរឬយ៉ាងណា។

ក្នុងខណៈពេលដែលយើងបានធ្វើការផ្លាស់ប្តូរទៅ «ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម» បែបថ្មី ដើម្បីសម្រេចបាននូវការគ្រប់គ្រងជាមួយនឹងទំនួលខុសត្រូវប្រកបដោយស្វ័យភាព យើងនៅតែប្រកាន់ភ្ជាប់នូវគោលការណ៍រួម ដែលមានការ«ចូលរួមចំណែកអភិវឌ្ឍវប្បធម៌ពិភពលោក ដើម្បីកែលម្អ និងលើកកម្ពស់ការរស់នៅក្នុងសង្គម» គឺជាគោលដើម្បីអនុវត្ត។ នេះគឺមានន័យថា «គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង»នៅតែជាមូលដ្ឋានគ្រឹះសម្រាប់យើងប្រតិបត្តិ«ការចូលរួមចំណែកអភិវឌ្ឍសង្គម» ដែលជាគោលដៅអាជីវកម្មរបស់យើង ហើយគោលការណ៍នេះត្រូវបានធ្វើកំណែទម្រង់យ៉ាងខ្លាំងក្រោយរយៈពេលប្រហែល៦០ឆ្នាំ ដោយផ្អែកតាមបរិបទអាជីវកម្ម និងស្ថានភាពសង្គមនាពេលបច្ចុប្បន្ន។

យើងចង់ឲ្យបុគ្គលិកម្នាក់ៗបញ្ចេញនូវសមត្ថភាព ជំនាញរបស់ខ្លួនឲ្យអស់ពីលទ្ធភាព ហើយគិតពិចារណាអំពីទិដ្ឋភាពដែលខ្លួនប្រាថ្នាចង់បាន ហ៊ាននិយាយនូវអ្វីដែលគួរនិយាយ ធ្វើការសម្រេចប្រកបដោយគុណភាពខ្ពស់ និងទាន់ពេលវេលាដោយផ្អែកតាមមតិយោបល់ផ្សេងគ្នារបស់ធនធានមនុស្សខុសៗគ្នា ហើយបន្តធ្វើការកែលំអជានិច្ច ព្រមទាំងឈានមុខគេក្នុងការនាំមកនូវអត្ថប្រយោជន៍ដល់សង្គម និងអតិថិជន។ ទន្ទឹមគ្នានេះ អ្នកទាំងអស់គ្នាត្រូវស្វែងយល់អំពីស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ហើយប្រសិនបើទិសដៅបច្ចុប្បន្នពុំត្រូវនឹងស្ថានភាពសង្គម ឬមានវិធីសាស្ត្រកាន់តែល្អប្រសើរជាងនេះ ត្រូវហ៊ានជ្រើសរើសយកផ្លូវថ្មីឲ្យបានលឿនកុំមានការស្ទាក់ស្ទើរឲ្យសោះ។ ការធ្វើកំណែទម្រង់នេះគឺដើម្បីបញ្ជ្រៀបឡើងវិញនូវគោលការណ៍ណែនាំពីសកម្មភាព និងផ្នត់គំនិតមូលដ្ឋានដែលយើងទាំងអស់គ្នាគួរមានតាំងពីដើមមក។

យើងនឹងចែករំលែកគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងនេះទៅកាន់អ្នកទាំងអស់គ្នា ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងប្តេជ្ញាចិត្តសម្រេចឲ្យបាននូវគោលដៅទាំងនោះ ដើម្បីឲ្យស័ក្កសមជាបុគ្គលិកម្នាក់ដែលមានការកោតសរសើរ ព្រមទាំងធ្វើឲ្យយើងទាំងអស់គ្នាមាន «ចិត្តនិងសកម្មភាពតែមួយ» ហើយយើងនឹងរួមគ្នាជម្រុញឲ្យក្រុមហ៊ុន Panasonic ទាំងមូលសម្រេចបានការនាំមកនូវសង្គមដ៏សម្បូរបែបដែលយើងទាំងអស់គ្នាប្រាថ្នាចង់បាន ទាំងផ្នែកសម្ភារៈ និងផ្នែកស្មារតី។

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១
នាយកប្រតិបត្តិ ក្រុមហ៊ុន Yuki Kusumi

សំណុំណែនាំសកម្មភាពសម្រាប់បុគ្គលិករាល់គ្នាដើម្បីធ្វើតាមក្នុងការចូលចិត្តដាក់បញ្ហារូបរាងនៃការធ្វើពាណិជ្ជកម្មទៅកាន់ការអនុវត្ត។