គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងរបស់ក្រុមហ៊ុន Panasonic 3. គោលការណ៍រួម
គោលបំណង និងបេសកកម្មនៃអាជីវកម្មរបស់ក្រុមហ៊ុន Panasonic គឺផ្អែកលើគោលគំនិតវិវរណៈនៃការបង្កើតសាជីវកម្ម ហើយគោលការណ៍រួមនេះហើយគឺជាមូលដ្ឋានគ្រឹះនៃសកម្មភាពទាំងនោះ។ គោលការណ៍រួម នេះក៏ជាមូលដ្ឋានគ្រឹះមួយក្នុងការសម្រេចចិត្តលើដំណើរការរបស់ក្រុមហ៊ុន ក៏ដូចជាគោលការណ៍ណែនាំសម្រាប់រាល់សកម្មភាពគ្រប់គ្រងទាំងអស់ផងដែរ។
ក្នុងនាមជាឧស្សាហករ យើងមានទំនួលខុសត្រូវខ្ពស់ នឹងប្តេជ្ញាដើម្បីវឌ្ឍនភាព ការអភិវឌ្ឍសង្គម និងសុខុមាលភាពរបស់ប្រជាជនតាមរយៈសកម្មភាពអាជីវកម្មរបស់ខ្លួន និងជម្រុញឲ្យមានការអភិវឌ្ឍន៍វប្បធម៌នៅទូទាំងពិភពលោក។
អត្ថន័យនៃឃ្លាខាងលើនេះគឺមានន័យថា «ក្នុងនាមយើងជាឧស្សាហករ ត្រូវមានស្មារតីចូលរួមវិភាពទានដល់ការអភិវឌ្ឍរបស់សង្គម ហើយត្រូវពុះពារជានិច្ចដើម្បីបន្តអនុវត្តបេសកកម្មនេះ»។
យើងត្រូវផ្តល់ផលិតផលល្អជាងគេ និងសេវាកម្មល្អជាងគេទៅកាន់សង្គម ដើម្បីលើកកម្ពស់ និងកែលំអការរស់នៅរបស់មនុស្សទាំងអស់ ព្រមទាំងបង្កើតនូវវប្បធម៌សង្គមដ៏ឧត្តុង្គឧត្តមតាមបណ្តាប្រទេសនៅទូទាំងពិភពលោក ហើយដើម្បីឲ្យមានវិវឌ្ឍនភាពជារៀងរាល់ថ្ងៃ យើងត្រូវបន្តខិតខំប្រឹងប្រែងជានិច្ច។
-
1. បេសកកម្មរបស់ក្រុមហ៊ុន
-
2. បេសកកម្មរបស់ក្រុមហ៊ុន Panasonic និងកិច្ចការដែលត្រូវធ្វើនាពេលបច្ចុប្បន្ន
-
3. គោលការណ៍រួម
-
4. ជំនឿ/ស្មារតីទាំងប្រាំពីរ
-
5. «គោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង»របស់ក្រុមហ៊ុន Panasonic
-
6. ការអនុវត្តគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង
-
7. អតិថិជនជាមនុស្សសំខាន់
-
8. ការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវស្វ័យភាព
-
9. ការគ្រប់គ្រងដោយការប្រមូលបញ្ញាសមូហភាព
-
10. បង្កើតមនុស្ស និងប្រើប្រាស់ធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព
សំណុំណែនាំសកម្មភាពសម្រាប់បុគ្គលិករាល់គ្នាដើម្បីធ្វើតាមក្នុងការចូលចិត្តដាក់បញ្ហារូបរាងនៃការធ្វើពាណិជ្ជកម្មទៅកាន់ការអនុវត្ត។